នៅថ្ងៃទី ០៦ និងទី០៧ ខែតុលា ឆ្នាំ២០២០ តាមរយៈកិច្ចសហការណ៍ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល អង្គការខាណា ក្រោមគម្រោងស្វែងរកការគាំទ្រក្នុងតំបន់អាស៊ីនៃកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ដែលពាក់ព័ន្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើបំពានគ្រឿងញៀន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់ ដែលប្រព្រឹត្តទៅ នាថ្ងៃទី០៦ និងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដល់អាជ្ញាធរដែលអញ្ជើញមកពីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីអនុវត្តច្បាប់ អំពីសារៈសំខាន់នៃភាពជាដៃគូ នៃក្នុងការអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ និងការព្យាបាលអ្នកញៀនគ្រឿងញៀន។ បន្ថែមពីនេះ អ្នកចូលរួមក៏យល់ដឹងពីច្បាប់នៃការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងការព្យាបាលអ្នកញៀនគ្រឿងញៀន ព្រមទាំងចូលរួមចំណែកក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀនទៅរកសេវាព្យាបាល និងស្តារនីតិសម្បទា។
ចែករំលែកអត្ថបទនេះ